ព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនា
គឺជាពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធ ជួយណែនាំ ពន្យល់ អប់រំ រំលឹក
ដាស់តឿនមនុស្ស ឲ្យស្គាល់បុណ្យបាប ល្អអាក្រក់ ។ ពុទ្ធសាសនា គឺជាលទ្ធិមួយធំ ដែលមានកំណើត
២៥៦០ ឆ្នាំហើយ គឺ ៥៨៩ ឆ្នាំមុនគ្រឹស្ដសករាជ ។ គោលដៅពុទ្ធសាសនាមាន ៣ ធំៗ គឺ ៖
១.
ការមិនធ្វើអំពើរអាក្រក់ (បាប) គ្រប់បែបយ៉ាង
២. ការសាងធ្វើបំពេញអំពើល្អ
(បុណ្យ កុសល
)
៣. ការអប់រំចិត្តឲ្យបានបរិសុទ្ធ
ប្រាស់ចាកលោភៈ
ទោសៈ មោហៈ ។
គោលបីធំ
ៗ
នេះគឺជាពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធ ឬហៅថាពុទ្ធសាសន៍ ។
I.
តើព្រះពុទ្ធជាអ្វី ?
ដើម្បីជាប្រទីបក្នុងការស្វែងយល់អំពើព្រះពុទ្ធឲ្យកាន់តែច្បាស់ទៅទៀតនោះ
ជាដំបូងយើងគួរតែដឹងនៅជិវៈប្រវត្តិព្រៈពុទ្ធខ្លះជាមុនសិន ។ទោះបីជាយើងមិនបានរស់នៅសម័យកាលនោះក៏ពិតមែន
តែយើងអាចដឹងតាមរយៈអត្តបទផ្សេងៗ ជាប្រវត្តិសាស រូបគំនូរ ជាចម្លាក់
ជាបដិមាករដែលគេបានចង់ក្រង សាងទុកមកជាយូរមក ។
ពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សទី
៦ មុន គ.ស ប្រហែលគ្នានិង កំណើតព្រាហ្មណ៍និយម (សម័យទី ២ នៃលទ្ធិសាសនាព្រាហ្មណ៍)
ដែរ ។ ពុទ្ធសាសនាចែកជាពីរនិកាយ គឺនិកាយ ហិនយាន និងនិកាយមហាយាន ។
និកាយហិនយាន (
ទក្ខិណនិកាយ )បើតាមន័យធៀប គឺជាយានតូចចង្អៀត
ផ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច
ពោលគឺក្របានសំរេចនិព្វានព្រោះវិន័យតឹងតែងម៉ត់ចត់។
និកាយហិនយាននិយមធម៍ចាស់គឺគោរពប្រតិបត្តិតាមពុទ្ធោវាទ ដែលព្រះពុទ្ធទ្រង់បានសម្ដែង
(ក្នុងគម្ពីត្រៃបិដក) ។ សព្វថ្ងៃ ប្រទេសដែលនិយមពុទ្ធសាសនាហិនយានមានប្រទេស ខ្មែរ សៀម
លាវ ភូមា ឥណ្ឌា (នេប៉ាល់) សិរិលង្កា ។ល។
និកាយមហាយាន (
ឧត្តរនិកាយ ) ជាយានធំ អាចផ្ទុកសត្វលោបានច្រើនគ្នាទៅកាន់គោលដៅត្រឹមពោធិសត្វ
ដែលអាចជួយណែនាំប្រោសសត្វលោកបាន ។ និកាយមហាយាន និយមធម៍ថ្មី
គឺធម៍ដែលមានវិន័យធូរស្រាល់ ហើយគោរពតាមអាចរិយវាទ ( តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា )
ពុំមែនតាមពុទ្ធោវាទ ដូចនិកាយហិនយានឡើយ ។ ដូចនេះនិកាយមហាយានមិនគោរពព្រះពុទ្ធជាធំឡើយ
តែគោរពោធិសត្វ អវលោកិតេស្វរៈ ឬ លោកេស្វរៈ មញុស្រី មៃត្រេយ
ប្រជ្ញាបារមិតា ជាដើម ។ សព្វថ្ងៃប្រទេសដែលនិយមពុទ្ធសាសនាមហាយាន មានប្រទេសយួន ជប៉ុន
ទីបេ ឥណ្ឌុណេស៊ី ។ល។
នៅសតវត្សទី ៣ មុខ គ.ស
ក្នុងរជ្ជកាលព្រះបាទ អសោក ពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសឥណ្ឌា
និងក្រៅប្រទេស ។ តាមប្រវត្តិសាស្រ្ត បានអោយសដឹងថា នៅពុទ្ធសវត្សទី ៣ ( ព.ស ២៣៤ )
គឺតាំងពីមុន គ.ស ៣០០ ឆ្នាំម្លេះ ព្រះបាទ អសោក ពុទ្ធសាសនិកដ៏ ឆ្នើមក្នុងប្រទេស
ឥណ្ឌា បានបញ្ជូនសមណទូតពីរអង្គគឺ ព្រះសោណត្ញេរ និងព្រះ ឧត្តរត្ថេរ ឲ្យនាំយកពុទ្ធសាសនាថេវាទ
(ហិនយាន) មកផ្សាយនៅសុវណ្ណភូមិ ( អាស៊ីអាគ្នេយ៍ ) ។ តាមសិលាចារឹកវ៉ូកាញ់ (
នៅយួនខាងត្បូង ) ទំនងជាពុទ្ធសាសនាចូលមកប្រតិស្ឋាន ក្នុងប្រទេសខ្មែរនៅសតវត្សទី ២
នៃគ្រឹស្ដសករាជ ក្នុងរជ្ជកាលព្រះបាទ ស្រីមារៈ ឬ ហ្វាន់ចេម័ន ។
មុននឹងលើកយកគោលសំខាន់ៗក្នុងពុទ្ធសាសនាមកសិក្សា
គប្បីយើងស្គាល់ព្រះពុទ្ធនិងឆាកជិវិតរបស់របស់ព្រះពុទ្ធសិន ។
ក.
ពុទ្ធប្រវត្តិសង្ខេប
១. កំណើត
ព្រះរាជវង្ស វង្សគោតម
ព្រះបិតា នាម សុទ្ធោទន៍
ជារាជានៃបក្សសម្ព័ន្ធ សាក្យៈ សោយរាជនៅនគរ កបិលពស្ដុ នៅឥណ្ឌាបែកខាងជើង
សព្វថ្ងៃនៅក្នុងតំបន់ នេប៉ាល់ ។ ព្រះមាតានាម សិរិមហាមាយា បត្រីមហាក្សត្រនៃបក្សសម្ព័ន្ធ
កោឌ្យៈ នៅនគរ ទេវទហៈ នៅជាប់ព្រំដែន កបិលពស្ដុ ។
ព្រះពុទ្ធព្រះនាម សិទ្ធត្ថ រឺ សិទ្ធាថ៍ ( និយមហៅនៅស្រុកខ្មែរ ) ។
ព្រះអគ្គមហេសីព្រះនាម ពិម្ពាយសោធរា បុត្រីរបស់ស្ដេច សុប្បពុទ្ធ ។
ព្រះរាជបុត្រព្រះនាម រាហុលកុមា ។
·
បុព្វហេតុនៃកំណើត
ព្រះនាងសិរិមហាមាយា
បានយល់សុបិន្ដឃើញដំរីសមួយមានភ្លុក៦
ចុះពីស្ថានលើមកហើយចូលក្នុងផ្ទៃព្រះនាងផ្នែកខាងស្ដាំ ។ តាមទំនាយថា
ព្រះនាងនឹងបានបុត្រប្រុសមួយអង្គប្រកបដោយបុណ្យបារមីយ៉ាងលើសលុប ។ តាមរឿងនិទានខ្លះថា ទេវបុត្ដ
សន្តុសិត យាងចុះពីស្ថាន តុសិត មកចាប់ផ្ទៃព្រះនាង ។
·
កំណើត
-
ព្រះពុទ្ធប្រសូត្រនៅថ្ងៃសុក្រ
១៥ កើត ពេញបូណ៍មីខែពិសាខ នូវក្រោមដើមសាលព្រឹក្សក្នុងព្រៃ លុម្ពិនី ដែលស្ថិតនៅចំព្រំប្រទល់នគរ
កបិលពស្ដុ និង នករ ទេវ_ទហៈ ។
-
គេថាមានការអស្ចារ្យកើតឡើងមុននិងក្រោយពេលប្រសូត្រ
។
-
ប្រសូត្របាន ៥ ថ្ងៃ ព្រាហ្មណ៍
៨ អ្នក ថ្វាយព្រះនាមព្រះឪរសថា សិទ្ធាថ៍ ដែលមានន័យថា “ អ្នកសម្រេចប្រយោជន៍គ្រប់បែបយ៉ាង “ ហើយព្រាហ្មណ៍ ៧
អ្នកលើកម្រាមដៃពីរ ទាយថា “ បើព្រះកុមារស្ថិតនៅជាក្សត្រ
នឹងបានជាស្ដេចចក្រពត្តិ បើចេញសាងព្រះផ្នួស នឹងបានត្រាសជាព្រះពុទ្ធ “ ប៉ុន្តែព្រាហ្មណ៍ម្នាក់ទៀតនាម កោណ្ឌញ្ញ នៅក្មេងជាងគេ លើកតែម្រាមដៃមួយហើយទាយថា
“
ព្រះកុមារនឹងបានត្រាសជាព្រះពុទ្ធជាមិនាខាន “ ។
-
៧ ថ្ងៃក្រោយពេលប្រសុត្រ
ព្រះមាតាទ្រង់សោយទីវង្គត ទៅកើតនៅស្ថានតុសិត
ឯព្រះកុមារត្រូវបានព្រះមាតុច្ឆារបស់ព្រះអង្គព្រះនាម មហាបជាបតិគោតមី បីបាច់ចិញ្ចឹមតមក ។
២. ការត្រាស់ដឹង
·
រាជាភិសេក
-
ព្រះជន្មបាន ១៦ ឆ្នាំ
ទ្រង់បានរៀបអភិសេកជាមួយព្រះនាង ពិម្ពាយសោធរា ។
-
ព្រះបិតាបានចាត់ឲ្យសង់ប្រាសាទបីថ្វាយព្រះអង្គ
តំរូវទៅតាមរដូវទាំងបី ( ក្ដៅ រងា រំហើយ ) ។
·
ការសាងផ្នួស
-
ក្នុងព្រះជន្ម ២៩ ឆ្នាំ
ព្រះសិទ្ធាថ៍មានសេចក្ដីខ្ពើមរអើមលោកសិទ្ធិវាសនេះកាន់តែខ្លាំងឡើងៗ ។
-
ទីបំផុតព្រះអង្គលះបង់ព្រះរាជវង្ស
ហើយលួចរត់ទៅសាងផ្នូសទាំងកណ្ដាល់រាត្រីស្ងាត់ ។
·
ការត្រាស់ដឹង
-
ក្រោយពីបានធ្វើទុក្ខរកិច្ច (
កិច្ចដែលត្រូវបំពេញដោយលំបាក ) អស់ ៦ វស្សាមក ព្រះអង្គបានយាងចេញពីរាជគ្រឹះ (
ធានីរដ្ឋមគធៈ ) ធ្វើដំណើរទៅដល់ស្រុកពោធិគយា ក្នុងរដ្ឋមគធៈ ។
-
ព្រះអង្គទ្រង់តាំងសមាធិ
នៅក្រោមដើមពោធិព្រឹក្សក្បែរស្ទឹង នេរញរ ហើយទ្រង់បានផ្ចាញ់ មារ ។
-
ព្រះអង្គបានត្រាសជាព្រះពុទ្ធ
នៅថ្ងៃ ពុធ ១៥កើត ពេញបូណ៍មី ខែពិសាខ ឆ្នាំ រកា ក្នុងព្រះជន្ម ៣៥ ព្រះវស្សា ។
៣. ធម្មទេសនា
លុះបានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាញហើយ
ព្រះពុទ្ធទ្រង់បានសម្ដែងធម្មទេសនាទូន្មានសត្វលោកដោយពុំប្រកាន់វណ្ណៈឡើយ ។
ព្រះអង្គទ្រង់តែងបំពេញពុទ្ធកិច្ច ៥ ប្រការជានិច្ចអស់រយៈពេស ៤៥ ឆ្នាំគឺមាន ៖
Ø នៅពេលព្រឹក ទ្រង់និមន្ដបិណ្ឌបាត្រ
Ø នៅពេលរសៀលទ្រង់សម្ដែងធម្មទេសនាដល់សាធារណជន
Ø នៅពេលព្រលប់ ទ្រង់ប្រទានឪវាទដល់ភិក្ខុសង្ឃ
Ø នៅពេលកណ្ដាលអធ្រាត្រ ទ្រង់ដោះស្រាយប្រស្នានៃពួកទេវតា
Ø នៅពេលជិតភ្លឺ ទ្រង់ប្រមើលទតសត្វលោកដែលមានភព្វ និងឥតភព្វ ។
៤. បរិនិព្វាន
ដល់ពេលចេញវស្សាទី
៤៥ នៅថ្ងៃ ១៥កើតពេញបូណ៍មី ខែ មាឃ ឆ្នាំម្សាញ់ទ្រង់ដាក់អាយុសង្ខារ
របស់ព្រះអង្គដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វាន ក្នុងរវាង ៣ ខែទៀត ។
ព្រះអង្គយាងទៅដល់នគរ កុសិនារា ហើយយាងទៅកាន់សាលវ័ន ហើយទ្រង់មានសង្ឃដិកាឲ្យា
អានន្ទរៀបចំគ្រែថ្វាយព្រះអង្គផ្ទុំ ( ផ្ទុំផ្អៀងទៅខាងស្ដាំ
ព្រះបាទឆ្វេងត្រួតលើព្រះបាទស្ដាំ ) ។ នៅបច្ឆឹមរាត្រី
ព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា “ ម្នាលភិក្ខុទាំងឡាយឥឡូវនេះតថាគតហៅអ្នកទាំងឡាយមកប្រាប់ថា
អ្វីដែលកើតឡើងហើយ ដែលមានហើយ
ដែលផ្ដុំផ្សំហើយតែងមានធម៍ភាពនឹងរលត់ទៅវីញជាធម្មតាអ្នកទាំងឡាយ
ចូរញុំាងប្រយោជន៍អោយសម្រេចដោយកិរិយាមិនធ្វេសប្រហែសចុះ “ ។
ព្រះចូលបរិនិព្វាននៅថ្ងៃ
អង្គារ ១៥កើត ពេញបូណ៍មី ខែ ពិសាខ ឆ្នាំ ម្សាញ់ ( ៥៤៣ មុន គ.ស ) ក្នុងព្រះជន្ម ៨០
វស្សា ក្រោមដើមសាលព្រឹក្ស វេលាទៀបភ្លឺ នាក្រុង កុសិនារា (សព្វថ្ងៃហៅឧត្តរប្រទេស)
។
ការសិក្សារពុទ្ធប្រវត្តិនេះ
នាំអោយយើងស្គាល់ព្រះពុទ្ធច្បាស់ គឺពុំមែនជាអាទិទេពទេ ជាមនុស្សរសនៅក្នុងសង្គមមនុស្ស
ត្រាស់ដឹងសព្វនូវបញ្ហាមនុស្ស ហើយបានអប់រំមនុស្សអោយស្គាស់ល្អ អាក្រក់ សុខ
ទុក្ខគ្រប់បែបយ៉ាង ។ ព្រះពុទ្ធរលត់ខន្ធពិតមែន
ប៉ុន្តែទស្សនៈទ្រឹស្ដីរបស់ព្រះអង្គគង់នៅហើយត្រូវបានគេយកមកអនុវត្តរហូតមកដល់សព្វថ្ងៃ
។
តទៅទៀតយើងសូមលើកយកទស្សនៈទ្រឹស្ដីសំខាន់ៗ
ខ្លះរបស់ព្រះពុទ្ធមកអធិបាយដោយសង្ខេប ។
ខ. អរិយសច្ចៈ
អរិយសចៈ គឺជាការពិតដ៏ប្រសើរ ដ៏ខ្ពង់ខ្ពស់ ។ អរិយសច្ចៈដែលព្រះពុទ្ធអង្គពិចារណារកឃើញមាន
៤ ប្រការ ( ហៅថា អរិយសច្ចៈ ៤ ចតុរារិយសច្ចៈ ) គឺ ទុក្ខអរិយសច្ចៈ
សមុទយអរិយសច្ចៈ និរោធអរិយសច្ចៈ និង មគ្គអរិយសច្ចៈ ។
·
ទុក្ខអរិយសច្ចៈ គឺជាសេចក្ដីពិតដែលកើតមានដល់មនុស្ស សត្វគ្រប់ៗរូបហើយពុំអាចជៀសផុតបានឡើយ
គ្រាន់តែខុសគ្នាត្រង់អ្នកខ្លះអ្នកខ្លះមានទុក្ខតិច និងអ្នកខ្លះមានទុក្ខច្រើន ។
ទុក្ខធំៗមាន ៖
-
ជាតិទុក្ខ គឺទុក្ខព្រោះមានកំណើត ( តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ )
-
ព្យាធិទុក្ខ គឺទុក្ខព្រោះមានជម្ងឺផ្សេងៗមកបៀតបៀន
-
ជរាទុក្ខ គឺទុក្ខព្រោះចាស់គ្រាំគ្រា ទ្រុធទ្រោម
-
មរណៈទុក្ខ គឺទុក្ខព្រោះស្លាប់ ( មានការចុកចាប់ រឺពិបាកខ្លាំងនៅពេលស្លាប់ )
ក្រៅពីទុក្ខធំៗទាំង ៥
យ៉ាងនៅមានទុក្ខជាច្រើនទៀតដូចជាទុក្ខកើតឡើងដោយព្រាត់ប្រាស់ មិនបានសម្រេចបំណងណាមួយ
សោកស្ដាយ ។
·
សមុទយអរិយសច្ចៈ គឺជាសេចក្ដីពិតដែរកើតឡើងមកអំពីហេតុ រឺរឹសគល់ពិតប្រាកដ ។
ហេតុដែលនាំអោយទុក្ខមាន ២ ធំៗ គឺ តណ្ហា និងអវិជ្ជា ។
-
អវិជ្ជាគឺសេចក្ដីល្ងង់ខ្លៅ
រឺមិនដឹងមិនយល់នៅហេតុដែលនាំអោយកើតមានទុក្ខ នាំអោយមានតណ្ហា ។
-
តណ្ហា គឺជាសេចក្ដីស្រេកឃ្លាន
សេចក្ដីប្រាថ្នា សេចក្ដីលោភ ចង់មានចង់បានអ្វីៗគ្រប់បែបយ៉ាង ។
តណ្ហាជារឹសគល់ចម្បង់ដែលនាំអោយមានទុក្ខគ្រប់ប្រការ
ហើយនាំឲ្យមានកំណើតថ្មីបន្តគ្នាមិនដាច់ ។
·
និរោធអរិយសច្ចៈ គឺការរួចស្រឡះ រឺការរំលត់ទុក្ខជាសេចក្ដី ។កន្លែងរំលត់ទុក្ខគឺនិព្វាន។
ដើម្បីរលត់ទុក្ខឲ្យត្រូវ រឺរំលើងគល់នៃទុក្ខពោលគឺបំបាត់អវិជ្ជា
រំលាយតណ្ហាប្រៀបបាននឹងការរំលើងរឺសកែវដើមឈើ ។
·
មគ្គអរិយសច្ចៈ គឺជាផ្លូវ ឬមធ្យោបាននាំឲ្យផុតទុក្ខជាសេចក្ដីពិត ។ ដើម្បីរំលត់ទុក្ខ
ព្រះពុទ្ធបានបញ្ជាក់ថា ត្រូវប្រកាន់យកផ្លូវកណ្ដាល់ ( មជ្ឈឹមាបដិបទា )
ហើយប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៅមគ្គៈ ៨ យ៉ាង ( អដ្ឋង្គិកមគៈ ) ។ មគ្គៈទាំង ៨
នោះគឺ ៖
-
សម្មាទិដ្ឋិ ការយល់ឃើញត្រូវ
គឺការយល់ឃើញនូវសភាវធម្មទាំងពួង ។
-
សម្មាសង្កប្ប : ការត្រិះរិះត្រូវ
គឺត្រិះរិះក្នុងការមិនព្យាបាទ មិនបៀតបៀនចំពោះមនុស្ស
សត្វទូទៅ ។
-
សម្មាវាចា វាចាត្រឹមត្រូវ
គឺសម្ដីត្រឹមត្រូវវៀចាក់ទុច្ចរិត ៤ យ៉ាង ៖
Ø មុសាវាទ ពាក្យមិនពិត
Ø បិសុនាវាទ ពាក្យស៊តសៀត ញុះញង់ បំបែកបំបាក់
Ø ជរុសវៀទ ពាក្យជេប្រទេច តិះដៀល ដៀមដាម
Ø សម្ជប្បសាវាទ ពាក្យផ្ដេសផ្ដាស ឡេះឡោះ កំប្លែង
សើចលេងឥប្រយោជន៍ ។
·
សម្មាកម្មមន្ត ការងារត្រឹមត្រូវ គឺអំពើល្អវៀចាកកាយទុច្ចរិត ៣ យ៉ាង ៖
-
បាណា វៀចាក់ការសម្លាប់សត្វមានជីវិត
-
អទិន្នា វៀចាក់ការលួចទ្រព្យអ្នកដទៃ
-
កាមេ វៀចាក់ការប្រព្រឹត្តលួចប្រពន្ធ កូនគេខុសច្បាប់
·
សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រឹមត្រូវ
គឺវៀចាកការចិញ្ចឹមជីវិតខុសគន្លងធម៍ដូចជា លួចប្លន់ទ្រព្យសម្បត្តិ
រឺធ្វើជំនួញទុច្ចរិតជាដើម ។
·
សម្មាវាយាម ការព្យាយាមត្រឹមត្រូវ
គឺព្យាយាមខាងផ្លូវចិត្ដគំនិតដូចជាការពារមិនឲ្យមានបាបអកុសល ទាំងក្នុងសន្ដានចិត្ត
និងព្យាយាមខាងផ្លូវកាយដូចជាការព្យាយាម
ខាងអំពើល្អគ្រប់បែបយ៉ាងព្យាយាមការពារអំពើរល្អដែលកើតឡើង
។
·
សម្មាសតិ សតិត្រឹមត្រូវ គឺការរំលឹកនិងដឹងខ្លួនជានិច្ច ។
គេចាត់ទុកសតិជាឆ្មាំទ្វារដ៏ប្រសើរក្នុងការឃ្លាំមើល និងការពារកុំអោយគ្រឿងវិញ្ញាណ
មានភ្នែក ត្រចៀកអណ្ដាត់ ច្រមុះ កាយទទួលអារម្មណ៍អាក្រក់បាន ។
·
សម្មាសមាធិ ការធ្វើសម្មាធិត្រឹមត្រូវ
គឺការចម្រើនឈានភាវនាដើម្បីតំកល់ចិត្តអោយនឹង មិនឲ្យរវើរវាយអណ្ដែតអណ្ដូង
ពោលគឺតាំងចិត្តអោយស្ងប់ជានិច្ច ។
ផ្លូវ រឺ
មធ្យោបាយខាងលើនេះ បង្រួមមកបានដល់ សិល សមាធិ បញ្ញា ។
គ. ទ្រឹស្ដីបដិច្ចសមុទប្បទា គឺជាធម៍ភាពភ្ជាប់ហេតុទៅហ្នឹងផល
។ ធម៍នេះទ្រទ្រង់ធម្មជាតិ មនុស្ស សត្វ ជាដើម ។ ទ្រឹស្ដឹបដិច្ចសមុទប្បទា
បានបញ្ញាក់ថា ៖
·
បើនេះមាន នោះក៏មាន
·
បើនេះគ្មាន នោះក៏គ្មាន
·
បើនេះកើត នោះក៏កើត
·
បើនេះរលត់ នោះក៏រលត់ ។ល។
ដូចនេះពុំមានភាវៈណាកើតឡើងដាច់តែឯង
ដោយគ្មានហេតុបច្ច័យទាក់ទងគ្នានោះទេ ហើយពុំមានភាវៈណាសំខាន់ណាជាងគេ រឺ
ជាភាវៈដើមគេដូចភាវៈ ព្រហ្ម័ន ក្នុងព្រាហ្មណ៍លទ្ធិឡើយ ។ ចំពោះដំណើរកើត
ស្លាប់នៃមនុស្ស ទ្រឹស្ដីបដិច្ចសមុទប្បាទ បានលើកយកការទាក់ទងគ្នារវាងបុព្វហេតុទាំង
១២ មកពន្យល់ដូចតទៅ ៖
·
អវិជ្ជា នាំឲ្យកើតសង្ខារ
·
សង្ខារ នាំឲ្យកើតវិញ្ញាណ
·
វិញ្ញាណ នាំឲ្យកើតនាមរូប
·
នាមរូប នាំឲ្យកើតអាយតនៈ
·
អាយតនៈ នាំឲ្យកើតផស្សៈ
·
ផស្សៈ នាំឲ្យកើតវេទនា
·
វេទនា នាំឲ្យកើតតណ្ហា
·
តណ្ហា នាំឲ្យកើតឧបាទាន
·
ឧបាទាន នាំឲ្យកើតមានភព
·
ភព នាំឲ្យកើតមានជាតិ
·
ជាតិ នាំឲ្យកើតមានជរា
·
ជរា នាំឲ្យកើតមានមរណៈ ។
បើមានធាតុណាមួយកើតឡើងធាតុឯទៀតៗ
ក៏កើតឡើងបន្តបន្ទាប់គ្នាដូចជា អវិជ្ជា កាលបើកើតមានហើយ
អវិជ្ជានោះនាំឲ្យកើតសង្ខារ ឯសង្ខារនាំឲ្យកើតវិញ្ញាណតទៅរហូតនាំអោយមាន ជរា មានមរណៈ ។
II.
ព្រះត្រៃបិដក
ព្រះត្រៃបិដក ជាគម្ពី ដែលជាឃ្លាំងផ្ទុកពុទ្ធវចនៈចំនួន ៨៤០០០ ធម្មក្ខន្ធ
ចែកជាសៀវភៅបោះពុទ្ធនៅប្រទេសខ្មែរ មានចំនួន ១១០ ភាគ ហើយភាគនីមួយៗមានប្រមាណ ពី ២០០-៣០០-៤០០ ទំព័រ ជាភាសា បាលី-ខ្មែរ
។ ព្រះត្រៃបិដក ១១០ ភាគនោះមាន ៖
·
វិន័យបិដក ចំនួន ១៣ ភាគមាន
២១០០០ ធម្មក្ខន្ធ
·
សុត្តន្តបិដក ចំនួន ៦៤ ភាគមាន
២១០០០ ធម្មក្ខន្ធ
·
អភិធម្មបិដក ចំនួន ៣៣ ភាគមាន
៤២០០០ ធម្មក្ខន្ធ
ក. វិន័យបិដក ជាគម្ពីស្តីអំពីច្បាប់ក្រឹត្យក្រម ដែលព្រះពុទ្ធទ្រងបញ្ញត្ត ហាមប្រាម
និងទ្រង់អនុញ្ញាតទុកសម្រាប់ជាគោលប្រព្រឹត្ត ប្រតិបត្តិនៃបព្វជិត និងគ្រហស្ថដែលជា
ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ឧបាសក ឧបាសិកា ទាយក ទាយិកា ។
វិន័យបិដក មាន ៥
គម្ពីគឺ
·
អាទិកម្ម ស្ដីអំពីទោសធ្ងន់
·
បាចិត្តិយៈ ស្ដីអំពីទោសស្រាល
·
មហាវគ្គ វគ្គធំ
·
ចុល្លវគ្គ វគ្គតូច
·
បរិវារៈ បទបន្ទាប់បន្សំ
, មាតិការាយរង
ខ. សុត្តន្តបិដក ជាគម្ពីរស្ដីអំពីសូត្រ ឬ អត្ថបទធម្ម
ដែលព្រះអង្គទ្រង់ទេសនាពន្យល់ ប្រោសមនុស្សសត្វ ឲ្យប្រព្រឹត្តល្អ ស្គាល់បុណ្យ បាប
ល្អ អាក្រក់ ក្នុងសម័យកាលផ្សេងៗ ។
សុត្តន្តបិដកមាន ៥
គម្ពីរ គឺ ៖
·
ទិឃនិកាយ សូត្រវែង
ពិស្ដារ
·
មជ្ឈិមនិកាយ សូត្រមធ្យម
·
សំយុត្តិនិកាយ សូត្រប្រហែលៗ
គ្មា
·
អង្គុត្តនិកាយ សូត្រដែលចែកជាពួកជាក្រុម
·
ខុទ្ទកនិកាយ សូត្រខ្លី
តូចតាច ។
គ. អភិធម្មបិដក ជាគម្ពីស្ដីអំពីធម៏អាថ៍
អត្ថន័យធម៍ដ៏ជ្រៀលជ្រៅ ល្អិតសុខុម ជាបរមត្ថវិជ្ជា
បានដល់ទស្សនៈវិទ្យាព្រះពុទ្ធសាសនា ដែលចែង
អធិប្បាយ អំពីចិត្ត ចេតសិករូប និព្វាន ។
អភិធម្មបិដកមាន ៧
គម្ពីគឺ ៖
·
ធម្មសង្គណី ចំណាត់របៀបធម៍
·
វិភគ្គ ចំណែករំលែកធម៍
·
កថាវត្ថុ ចំណុចធម៍ដែលផ្ទុយគ្នា
·
បុគ្គលបញ្ញាត្តិ បញ្ញាត្តិ
ថា បុគ្គល
·
ធាតុកថា វិភាកធាតុ
·
យមកៈ ធម៍ជាគួៗ
·
បដ្ឋានៈ ធម៍មានទំនាក់ទំនងគ្នា ។
III.
គោលប្រតិបត្តិក្នុងពុទ្ធសាសនា
ពុទ្ធសាសនិកគ្រប់រូប ទាំងបព្វជិត គ្រហស្ថ គប្បីប្រព្រឹត្ត
ប្រតិបត្តិ តាមគោល ៣ យ៉ាង គឺ ៖
១. គោរពព្រះពុទ្ធ
ព្រះធម៍ ព្រះសង្ឃ ទុកជាត្រៃសរណគមន៍
២. ព្យាយាម សិក្សា រៀនសូត្រ
ពុទ្ធវចនៈ ធម៍វិន័យ ឲ្យបានចេះចាំពិតប្រាកដ ហើយប្រតិបត្តិតាម
ដើម្បីបានជាមធ្យោបាយសាងខ្លួនឲ្យបានល្អ ។
៣. បំពេញ ទាន សិល សមាធិ បញ្ញា
ដែលជាវិធី ឬ មាគា៍ អប់រំ កាយ វាចា ចិត្ត ឲ្យបានល្អ ស្អាត ត្រឹមត្រូវ
បរិសុទ្ធផូរផង់ ប្រាសចាក់ លោភៈ ទោសៈ មោហៈ ហើយដែលជាមធ្យោបាយរំដៅខ្លួន ឲ្យផុតចាកទុកទាំងពួង
។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj54-avfj20gFY9WwOD7Vzral_5kXgHnMo5slshUvl5YpGKBRGDmV-jz2kwea-de-woh85dOxAOJLoGBSsm3UfGguZ7jtQqZ4YdU2LeL2coULWoL8sklko9yq6QutekwMscMtRBLtIV2w/s72-c/e.jpg)
No comments: